មកស្គាល់ម៉ូតូអគ្គិសនីដែលលេចវត្តមាននៅឯពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍

[ក្នុងស្រុក] ការតាំងពិព័រណ៍យានអគ្គិសនី និងសម្ភោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនិងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជាផងដែរ។ ក្នុងនោះផងដែរ កម្មវិធីត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ក្នុងនោះដែលយើងសង្កើតឃើញថាមានចំនួន ៤ ម៉ូឌែលដែលលេចវត្តមាននៅឯពិរពណ៍ យានយន្តអគ្គិសនី រួមមាន៖ ម៉ូតូ MIKU មានជម្រើសចំនួន ២ម៉ូឌែល ដែលរួមមានម៉ូឌែល Super ដែលអាចធ្វើដំណើរបានចម្ងាយ ១៣៥ គីទ្បូម៉ែត្រ ជាមួយនឹងសាកភ្លើងពេញម្តង។ និងម៉ូឌែល MAX បានប្រើប្រាស់ម៉ាស៊ីន Bosch និងម៉ូទ័រអគ្គិសនី ១,២ គីទ្បូវាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ … Continue reading មកស្គាល់ម៉ូតូអគ្គិសនីដែលលេចវត្តមាននៅឯពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍